ដំណឹង និងព្រឹត្តិការណ៏
នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥
នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក ណន វ៉ាន់ណេត
អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្ត្រី០១រូប បានចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងចំណាយបន្ទុកបុគ្គលិកឆ្នាំ២០២៦
របស់អង្គភាពថ្នាក់មូលដ្ឋាន នៃ កសហវ ក្រោមអធិបតីភាព លោក អ៊ុក សុផា អគ្គលេខាធិការរង
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ.
អមដោយលោកប្រធាននាយកដ្ឋានផែនការថវិកាដោយមានការចូលរួមពីតំណាងមន្ទីរ សហវ. រាជធានី
ខេត្ត ទាំង ២៥។
កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យ
និងពិភាក្សាពីគម្រោងចំណាយបន្ទុកបុគ្គលិកតាមអង្គភាពថវិកានៃ កសហវ.
ដើម្បីបូកសរុបជារួមនៅក្នុងគម្រោងថវិកាឆ្នាំ២០២៦ របស់ កសហវ.។
នៅថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ណន វ៉ាន់ណេត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្រ្តី ០១ រូប បានចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសារណៈ ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល និងមន្ត្រីជំនាញតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត សរុបចំនួនប្រមាណ ៤៥០ អង្គ/នាក់ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ.កម្មវិធីនេះ ត្រូវបានរៀបចំ ក្នុងគោលបំណងចែករំលែក និងបញ្ជ្រាបការយល់ដឹងបន្ថែម ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបរិបទកម្ពុជា ជាពិសេសរបកគំហើញស្តីពីប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកានៅតាមសាលារៀន ទៅនឹងការផ្តង់សេវាសាធារណៈក្នុងវិស័យអប់រំ ជូនដល់សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ដែលនឹងត្រូវទៅបំពេញមុខងាររបស់ខ្លួនជាមន្ត្រីនៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោយបញ្ចប់ការសិក្សានាពេលខាងមុខ។
នារសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា ២០២៥
និងទិសដៅបន្ដ ក្រោមអធិបតីភាពលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង ។
នាព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំ រោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី
៩ ខែ មេសា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានរៀបចំពិធីសូត្រមន្តចម្រើនសិរីមង្គល អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ និងបានអញ្ជើញនិវត្តន៍នៃមន្ទីរពិសារភោជនាអាហារ
និងផ្ដល់ជូនអំណោយដល់និវត្តជន១៤ នាក់ ម្នាក់ៗ ទទួលបាន ភួយ ០១ និងថវិកាចំនួន ៥០,០០០៛ ។
នារសៀល ថ្ងៃអង្គារ ១១ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា
ឆ្នាំ២០២៥ វេលាម៉ោង ០២:៣០នាទី នៅសាលាជាតិគយ រាជធានីភ្នំពេញ, សមាគមលោក ជូ សុធី
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានរៀបចំ “ពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត
បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគម
និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ
ជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម
លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល
គណៈកម្មការប្រតិបត្តិ និងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី
ខេត្ត និងនិវត្តជននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបមានអ្នកចូលរួមប្រមាណ
៥០០ រូប ។
នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥, លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលិខិតគតិយុត្តសម្រាប់ការគ្រប់គ្រងសមិទ្ធកម្ម ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. ទាំង ២៥ រាជធានី-ខេត្ត ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. និង ឯកឧត្ដម ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ។ លិខិតគតិយុត្តទាំងនេះ គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ក្នុងការធានាការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
នាព្រឹកថ្ងៃសៅរ៍
៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា
ឆ្នាំ២០២៥ លោក ជូ សុធី
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមជាមួយ ឯកឧត្តមអគ្គលេខាធិការ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីនគរបាលការពារព្រំដែនគោក
និងនាំយកអំណោយមួយចំនួនយកទៅប្រគល់ជូនកងវរសេនាតូចអន្តរាគមន៍លេខ ៣៩៤
ចំណុះយោធភូមិភាគទី៤ និងកងវរសេនាតូចនគរបាលការពារព្រំដែកគោកលេខ ១០៥
ដែលកំពុងប្រចាំការនៅមុំ៣ ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត
ខេត្តព្រះវិហារក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខនេះ។
នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស ឆ្នាំ២០២៥ ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង ស្ថិតនៅអាគារសន្និបាតសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា រដ្ឋមន្ត្រី ក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី រួមនិងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតៃនិញ និងខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំនៅពេលដែលមានពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរវាងប្រទេសទាំងពីរ គឺមានគណៈប្រតិភូប្រទេសទាំងពីរ តែងតែជូនពរគ្នាទៅវិញទៅមក ក្នុងនាមប្រទេសដែលមានព្រំដែនជាប់ជាមួយគ្នា។ តាមរយៈចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរបន្តថែរក្សា និងពូនជ្រំជាបន្តបន្ទាប់ ក្រោមបាវចនា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង។
នៅព្រឹកថ្ងៃអង្គារ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី១០ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖
១. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៩។
២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត ប្រចាំខែមីនា និងទិសដៅបន្តខែមេសា ឆ្នាំ២០២៥។
៣. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសៀវភៅផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) ខេត្តស្វាយរៀង។
៤. អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រី រាជការសាលាខេត្ត ប្រចាំខែមីនា ឆ្នាំ២០២៥។
៥.ស្តាប់របាយការណ៍ប្រចាំខែមីនា និងទិសដៅការងារបន្តខែមេសា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៦.ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។
៧.សេចក្តីផ្សេងៗ។
នាថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែមីនា ២០២៥, នៅខេត្តកំពង់ឆ្នាំង, លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ
តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (សហវ.)
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដោយផ្ដោតការពិភាក្សាលើការពង្រឹងការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការជំរុញ
រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, ការធ្វើបច្ចុប្បន្នភាពរបាយការណ៍វិភាគ SWOT រាជធានី ខេត្ត, និងការអនុវត្តការផ្ទេរមុខងារនៅថ្នាក់ក្រោមជាតិ
ដើម្បីតាមដាន និងជំរុញការអនុវត្ត ក្នុងន័យធានាសម្រេចឱ្យបានតាមគោលដៅសូចនាករ
ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្ម ២០២៥ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៣
ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃកសហវ. និងជាអគ្គលេខាធិការ នៃ
អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់
និងមន្រ្តីជំនាញនៃអ.គ.ហ. ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន
អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។
ឆ្លៀតក្នុងឱកាសនេះ ក៏មានរៀបចំកម្មវិធីប្រគល់-ទទួលកុំព្យូទ័រ តាមរយៈមន្ទីរសហវ.
រាជធានី ខេត្ត ដើម្បីជូនដល់រដ្ឋបាលឃុំ
សង្កាត់ សម្រាប់សម្រួលដល់ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS ឱ្យបានគ្រប់ជ្រុងជ្រោយ
និងទាន់ពេលវេលាបន្ថែមទៀត។
នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ លោក គឹម សាមិត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៨ លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យភូមិបាលក្រុង-ស្រុកពាក់ព័ន្ធ និងលោក លោកស្រីមេឃុំ ចៅសង្កាត់ ដែលពាក់ព័ន្ធ មួយចំនួនទៀត។
កិច្ចប្រជុំនេះបានពិភាក្សាឯកភាពគ្នាដោយរលូលើទិដ្ឋភាពជាក់ស្តែងទៅតាមការកំណត់ផ្ទៃអាង ហើយនិងត្រូវជីកស្តានៅពេលខាងមុខ ដើម្បីប្រែក្លាយ ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹកទាំងរនោះ ដែលកំពុងតែគោករាក់ ទៅជាព្រែកដែលមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងការស្រោចស្រពកសិកម្ម ក៏ដូចជាក្លាយជាតំបន់ទេសចរណ៍សម្រាប់ខេត្តស្វាយរៀងទៅថ្ងៃអនាគតដល់កូនចៅជំនាន់ក្រោយ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖
- កាត់បន្ថយទំនាស់ដីធ្លីក្នុងសហគមន៍ និងការទន្ទ្រានយកដីដែលជាទ្រព្យសម្បត្តិរដ្ឋ។
- បម្រើឱ្យការស្រោចស្រពលើផ្ទៃដីកសិកម្ម។
- ធ្វើឲ្យមានប្រព័ន្ធផ្លូវទឹកគ្រប់គ្រាន់ឡើងវិញ និងបង្កើនបរិមាណស្តុកទឹកដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម។
- ថែរក្សាប្រព័ន្ធបរិស្ថាន អេកូឡូស៊ី និងជាជម្រកត្រីធម្មជាតិជាដើម។
នារសៀលថ្ងៃចន្ទ ទី១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៤:០០នាទី នៅសាលាជាតិគយ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង,បានចូលរួមកិច្ចប្រជុំជាមួយលេខាធិការដ្ឋានសមាគមសង្គហៈមិត្តក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិកមន្រ្ដីរាជការ អមដោយលោក-លោកស្រីអនុប្រធាន សមាជិកសមាគមសង្គហៈមិត្ត បុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អង្គប្រជុំបានពិភាក្សា៖
១.ត្រៀមរៀបចំ និងពិនិត្យឯកសារសម្រាប់ពីធីសំណេះសំណាលជាមួយនិវត្តជន កសហវ
២.កែសម្រួលចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស.ស.ម.ស.ហ.វ អាណត្តិទី៥
៣. ផ្សេងៗ។
នាព្រឹកថ្ងៃអាទិត្យ១០រោច
ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ លោក
ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសាមគ្គីមុនីរតន៍
ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ក្រោមអធិបតីភាព ឯកឧត្តម
ប៉េង ពោធិ៍សា អភិបាល នៃគណអភិបាលខេត្តស្វាយរៀង ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការកងកម្លាំងទាំង៣ លោក
លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត
លោកប្រធានក្រុមប្រឹក្សាក្រុង/សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាល
អភិបាលរងក្រុងបាវិត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត
លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត
និងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបប្រមាណ៣៥០នាក់។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា
ពិធីកាត់ខ្សែបូសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នាពេលនេះ
គឺមិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព ជំនឿ និងការគោរពប្រណិប័តដ៏ជ្រាលជ្រៅ
ចំពោះ វិស័យព្រះពុទ្ធសាសនា ប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបង្ហាញឲ្យឃើញនូវស្មារតីសាមគ្គីភាព មិត្តភាព និងការគាំទ្ររបស់បងប្អូន
ប្រជាពលរដ្ឋយើង
ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិទាំងផ្នែកពុទ្ធចក្រ
និងអាណាចក្រ ។ទន្ទឹមនេះ ទីវត្តអារាម និងព្រះពុទ្ធសាសនា
មិនគ្រាន់តែជាទីគោរពសក្ការៈបូជា តាមជំនឿសាសនា ប៉ុណ្ណោះទេ
ប៉ុន្តែក៏ជាកោសិកាដែលបណ្តុះនូវបញ្ញាញាណ ថ្នាលសម្រាប់សាបយកគ្រាប់ ពូជ
នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ ។
ឯកឧត្តមបន្តថា
សមិទ្ធផលដែលកើតឡើងនៅទីនេះ ពិតណាស់គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ
នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព
និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើម
របស់យើងគឺសម្តេចតេជោ ប្រធានព្រឹទ្ធសភាហើយបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ
និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយ ភាពឈ្លាសវៃ ប៉ិនប្រសប់
និងស្វាហាប់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្តែង
សមិទ្ធផលជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេណវត្តសាមគ្គីមុនីរតន៍
យើងនេះគឺទទួលបានពីការចូលរួមវិភាគទាន ដែលជាសិល្បៈ នៃការចែករំលែករបស់ សប្បុរសជន
និងពុទ្ធបរិស័ទទាំងអស់ គ្នា។
ឯកឧត្តមបានអំពាវនាវទៅកាន់ពិធីនេះនូវបញ្ហាសំខាន់ៗមួយចំនួនដូចជា៖
១.
សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន
ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បី
អនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។
២.សូមជួយអប់រំ
ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា
ជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាជួយ
ណែនាំឲ្យគោរពច្បាប់ចរាចរណ៍ ព្រមទាំងណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀន ។
៣.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា
ដែលមានស្រាប់ ជាពិសេស
សមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។
៤.សូមអាជ្ញាធរ
និងសមត្ថកិច្ចរបស់យើង ត្រូវតែបន្តបង្កើនការយកចិត្តទុកដាក់ឲ្យបាន កាន់តែសកម្មថែមទៀត
ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើស គ្រឿងញៀន
ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់ នៅ មូលដ្ឋាន
ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរគ្រប់ពេលវេលា និង
គ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ។
ជាចុងបញ្ចប់នេះដែរ
ឯកឧត្តមបាននាំមកនូវបច្ច័យ និងអំណោយ (ក្នុងនោះក៏មានការចូល
រួមពីសប្បុរសជនរបស់ផងដែរ) សម្រាប់ពិធីនេះមាន៖
- ជូនយាយជី តាជី
លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ៣១៥នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង ១
និងថវិកា ១០.០០០៛
-
ជូនសាលាក្រុងបាវិត ៥០០.០០០៛
-
ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុង ដែលចូលរួមេរៀបចំ
សណ្តាប់ធ្នាប់ក្នុងពិធីនេះ ក្នុង ១អង្គភាព ៥០០.០០០៛
-
ជូនសង្កាត់ព្រៃអង្គុញ ៥០០.០០០៛
-
ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ៥០០.០០០៛
-
ជូនកម្លាំងប្រជាការពារ ៥០០.០០០៛
-
ឧបត្ថម្ភថវិកាកសាងវត្ត និងសម្រាប់រៀបចំកម្មវិធីនេះចំនួន ១០លានរៀន ផងដែរ។
នាព្រឹកថ្ងៃទី១៩
ខែមីនា ឆ្នាំ២០២៥នេះ លោក គឹម សាមិត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ
អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពប្រចាំត្រីមាសទី០១
និងទិសដៅអនុវត្តបន្តត្រីមាសទី០២ ឆ្នាំ ២០២៥ ក្រោមធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា
អភិបាលខេត្តស្វាយរៀង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម រស់ វរុណ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ និងប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តមអភិបាលរងខេត្ត លោកឧត្តមសេនីមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានា លោកអភិបាលក្រុង ស្រុកទាំង៨ មេឃុំ ចៅសង្កាត់ និងកងកម្លាំងទាំង៣ សរុបប្រមាណ២៥០នាក់។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា
ជាការពិតណាស់ ស្របនឹងស្ថានភាព នៃសុខសន្តិភាព និងស្ថិរភាពនយោបាយដែលប្រទេសជាតិ
យើងមាននាពេលបច្ចុប្បន្ន កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម
គឺជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់ និងអាទិភាពបំផុត
ដែលទាមទារឲ្យយើងត្រូវរួមគ្នាធានាឲ្យបាន ព្រោះកត្តាទាំងនេះ
ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលយើងអាចនិយាយបានថា “មិនមានការអភិវឌ្ឍណា មួយអាចកើតឡើង ដោយគ្មានស្ថិរភាពនយោបាយ
និងសន្តិសុខសណ្តាប់ធ្នាប់សង្គមនោះទេ”។
ឯកឧត្តមបន្ថែមថា
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់
និងឈ្លាសវៃ ប្រកបដោយភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវការធានាមួយចំនួនរួមមាន៖
- ការធានាការពារឲ្យបានជាដាច់ខាតនូវសន្តិភាព
ស្ថិរភាព សន្តិសុខ
និងសុវត្ថិភាពសម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជនគ្រប់រូប ហើយការបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ
សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
- ការធានាក្នុងផ្នែកបរិស្ថានគ្រប់ដណ្តប់ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលចាត់ទុកជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ គាំទ្រដល់ការអភិវឌ្ឍ ជាតិ ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនេះដើម្បីធានាឲ្យសម្រេចបាននូវគោលដៅ និងចក្ខុវិស័យនេះ ពិតណាស់ ការពង្រឹងការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជារបៀបវារៈដ៏មានសារៈសំខាន់ និងចាំបាច់បំផុត ។
ឯកឧត្តម រស់
វរុណ បានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនដូចជា៖
១-
បន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានារដ្ឋបាលថ្នាក់ក្រោមជាតិអាច
ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយដោយរលូន មានលក្ខណៈ
សាមញ្ញប្រកបដោយគុណភាព តម្លាភាព ភាពជឿទុកចិត្តបាន និងទាន់ពេលវេលាកំណត់។
២-
គ្រោងរៀបចំកិច្ចប្រជុំតម្រង់ទិសកម្រិតថ្នាក់ដឹកនាំ អំពីការផ្តល់សេវារដ្ឋបាលតាមយន្ត
ការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមការិយាល័យប្រជាពលរដ្ឋ។
៣-
បន្តរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ
និងបុគ្គលពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ
និងការ សម្រុះសម្រួលដោះស្រាយបណ្តឹងតាមការិយាល័យប្រជាពលរដ្ឋ។
៤- បន្តពង្រឹង
និងជំរុញអនុវត្តគ្រប់វិធានការជំនាញ សំដៅពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ
និងសុវត្ថិភាពសង្គម ដោយខិតខំលុបបំបាត់នូវបញ្ហាប្រឈមនានា ដែលទាក់ទងនឹង ស្ថានភាពសង្គម
និងកាត់បន្ថយនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសដែលជះឥទ្ធិពលប៉ះ
ពាល់ដល់ចិត្តសាស្ត្រសង្គម ធ្វើឱ្យប្រជាពលរដ្ឋមានភាពភ័យខ្លាច ។
៥-
ជំរុញសកម្មភាពក្រុមការងារសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាព សមត្ថភាព
ប្រតិបត្តិការរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យក្លាយជាបង្អែកដ៏រឹងមាំយ៉ាងពិតប្រាកដ
និងត្រូវកសាងកម្ម វិធីបំប៉នជំនាញ "ការងារនគរបាល និងសហគមន៍"
ព្រមទាំងបំផុសចលនា ឱ្យមានការចូលរួមរៀន សូត្រពីសំណាក់អាជ្ញាធរ ភូមិ-ឃុំ-សង្កាត់
ឱ្យបានយល់ដឹង និងគាំទ្រដល់កិច្ចការនេះផងដែរ។
នាថ្ងៃអង្គារ
៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥, លោក សេក ផល្លី អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្រ្តី ០១ រូប
បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ
កាលានុវត្តភាព និងការគំរាម (SWOT) រាជធានី ខេត្ត និង ការបណ្ដុះបណ្ដាល
ស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងផែនការ, វិទ្យាស្ថានជាតិស្ថិតិ
និងឯកឧត្ដម លោកជំទាវ លោក លោកស្រី
ជាតំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត និង ឯកឧត្ដម លោកជំទាវ
អភិបាលរង តំណាងគណៈអភិបាលរាជធានី ខេត្ត ទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ២០០ នាក់។
គោលបំណងនៃសិក្ខាសាលាពេញ
១ថ្ងៃនេះ គឺ៖ (១) ផ្សព្វផ្សាយ និងប្រគល់-ទទួលឯកសារវិភាគ SWOT ជូនដល់រដ្ឋបាលរាជធានី ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត
និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន; (២) ចែករំលែកលទ្ធផលនៃការវិភាគ SWOT ក្នុងខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ; និង (៣) បញ្ជ្រាបការយល់ដឹងអំពីទស្សនាទានស្ដីពីកំណើនសេដ្ឋកិច្ច
និងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច, គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច
និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងប្រទេសជប៉ុន។
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:
ចាប់ផ្ដើមគាំទ្រមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើការរៀបចំឯកសារវិភាគ SWOT ចាប់តាំងពីឆ្នាំ២០២១
ដែលជាផ្នែកមួយក្នុងក្របខ័ណ្ឌកសាងសមត្ថភាពផ្នែកគ្រប់គ្រងសេដ្ឋកិច្ចមូលដ្ឋានជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ការរៀបចំឯកសារនេះ ជាដំណើរការនៃការពង្រឹងការអនុវត្តតួនាទីផ្នែកសេដ្ឋកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី
ខេត្ត។ ឯកសារនេះ ជាការរៀបចំ និងបោះផ្សាយជាលើកទី២ បន្ទាប់ពីបានពិគ្រោះយោបល់
ជាមួយរដ្ឋបាលរាជធានី ខេត្ត និងមន្ទីរ
អង្គភាពជំនាញពាក់ព័ន្ធជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២៣។
ថ្លែងទៅកាន់អង្គសិក្ខាសាលា, ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ.បានគូសបញ្ជាក់ថា ការរៀបចំឯកសារវិភាគ SWOT គឺជាផ្នែកមួយនៃការកសាងសមត្ថភាព និងជា “ការរៀនផង ការធ្វើផង និងការកែលម្អជាបណ្ដើរៗផង” និងចាត់ទុកជា “ឯកសាររស់” ដែលនឹងត្រូវធ្វើការកែសម្រួល និងកែលម្អឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីប្រែក្លាយឯកសារនេះឱ្យទៅជាឯកសារគោលសម្រាប់ជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅការរៀបចំ “គោលនយោបាយដែលផ្អែកលើភស្ដុតាង — Evidence-based Policymaking“ និងជាមូលដ្ឋានសម្រាប់រដ្ឋបាលរាជធានី ខេត្ត យកទៅអនុវត្តក្នុងការទាក់ទាញការវិនិយោគ ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន។ ជារួម ឯកឧត្ដមបណ្ឌិត យ៉េត វីណែល ក៏បានគូសរំលេចអំពីសារសំខាន់គន្លឹះៗ នៃឯកសារវិភាគ ដូចខាងក្រោម៖
ទី1- ការវិភាគ SWOT ជាចំណុចចាប់ផ្ដើមឱ្យមានការគិតគូរលើការប្រមូលផ្ដុំ និងចងក្រង ឬបង្កើតឱ្យមានការគ្រប់គ្រងទិន្នន័យនៅថ្នាក់មូលដ្ឋាន សម្រាប់ជាមូលដ្ឋានក្នុងការវិភាគ តាមដាន វាយតម្លៃ និងដាក់ចេញនូវគោលនយោបាយ, វិធានការដោះស្រាយ,ការរៀបចំជាផែនការសកម្មភាព និងកម្មវិធីវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ទី2- ទិន្នន័យ និងការវិភាគនេះ ជាមូលដ្ឋានចំណេះដឹង និងព័ត៌មានសម្រាប់ឈានឆ្ពោះទៅសម្រេចឱ្យបានការកសាង “ផែនការអភិវឌ្ឍន៍រាជធានី ខេត្ត” និង “ផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត” ស្របតាមទិសដៅ នៃកម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងទិសដៅនៃយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។
ទី3- ឯកសារវិភាគ
SWOT ជាឯកសារគន្លឹះសម្រាប់ការទាក់ទាញការវិនិយោគពីវិស័យឯកជន
ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន
ដែលនឹងបង្កលទ្ធភាពក្នុងការបង្កើនការប្រមូលចំណូលជាគុណប្រយោជន៍ថវិកាជាតិ
និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ស្របតាមវិធានការដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រកៀរគរចំណូល របស់រាជរដ្ឋា-ភិបាល
នីតិកាលទី៧ នៃរដ្ឋសភា។
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ លោក ជូ សុធី
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានអញ្ជើញចូលរួមវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី "
កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ
ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥ "
ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៤
នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤
ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ
នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ
និងមន្ត្រីរាជការពីគ្រប់ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍ, តំណាងអភិបាល
នៃគណៈអភិបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល
សរុបប្រមាណ ៥០០ នាក់។
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទី នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាលប្រជុំធំ អគារ (ឃ), សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកស្រី ហែម លក្ខិណា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥របស់គណៈកម្មការប្រតិបត្តិសមាគមដើម្បីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨មីនាក្រោមការដឹកនាំរបស់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល អមដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិកមន្រ្ដីរាជការ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក-លោកស្រី ប្រធាន-អនុប្រធាន សមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិ សមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្ដីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងឱកាសនេះដែរ លេខាធិការរបស់សមាគមសង្គហៈមិត្ត បុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបជាកន្រ្តកផ្កាជូនលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ព្រមទាំងបាច់ផ្កាជូនសមាជិការបស់គណៈកម្មការប្រតិបត្តិសមាគមដើម្បីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨មីនា។
អង្គប្រជុំបានពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន៖
១. របាយការណ៍វឌ្ឍនភាព និងរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគមឆ្នាំ ២០២៤
២. ពិនិត្យ ពិភាក្សាលើចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ អាណត្តិទី៥
៣. ការរៀបចំពិធីសំណេះសំណាលនិវត្តជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥
៤.ផ្សេងៗ
នាព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៥ លោកស្រី ហែម លក្ខិណា
អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានអញ្ជើញចូលរួម
ក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥
ក្រោមមូលបទ "សិទ្ធិ,
សមភាព និង
ភាពអង់អាច ចំពោះស្ត្រី និង ក្មេងស្រីគ្រប់រូប", នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសក្រុមការងារយ៉េនឌ័រ
និងលោកជំទាវ អុឹម ប៉ូលីកា អូនព័ន្ធមុនីរ័ត្ន ។
នៅព្រឹកថ្ងៃសៅរ ៣កើត ខែផល្គុន ឆ្នាំរោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រី ហែម លក្ខិណា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមក្នុងពិធីសម្ពោធខ្លោងទ្វារ បុស្បុកតម្កល់ព្រះពុទ្ធរូប តារាងបាល់បោះ និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក ស្ថិតនៅឃុំកំពង់ចក ស្រុករំដួល ក្រោមអធិបតីភាព ឯកឧត្តម ប៉េងពោធិ៍សា អភិបាលខេត្តស្វាយរៀង ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថាក្នុងនាមអាជ្ញាធរខេត្ត ពិតជាមានការសប្បាយរីករាយដែល បានឃើញព្រះតេជគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសប្បុរសជនមកពី គ្រប់ភាគីពាក់ព័ន្ធ បានផ្តល់នូវការជួយឧបត្ថម្ភលើវិស័យអប់រំ ដែលជាវិស័យស្នូលសម្រាប់ ការអភិវឌ្ឍប្រទេសជាតិរបស់យើង និងសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះចំណងដៃដ៏ថ្លៃថ្លានាថ្ងៃនេះ សម្រាប់ជាប្រយោជន៍រួមរបស់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅក្នុងវិទ្យាល័យហ៊ុន សែន កំពង់ចក យើងហេីយសមិទ្ធផលទាំងនេះជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់គាំទ្របន្ថែមពីលើអគារសិក្សា។
ឯកឧត្តមបន្តថា សមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ មិនត្រឹមតែបម្រើ និងបំពេញតម្រូវការចាំបាច់ ឆ្លើយតបទៅនឹងការចង់បានរបស់ថ្នាក់ ដឹកនាំ គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបញ្ជាក់ឲ្យឃើញពីការទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់ចូលរួម ពីគ្រប់មជ្ឈដ្ឋានក្នុងការអភិវឌ្ឍវិស័យអប់រំរបស់យើង ព្រោះថាការអប់រំមិនគ្រាន់តែជា ការទទួលខុសត្រូវរបស់ក្រសួង និងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការរបស់ ប្រជាពលរដ្ឋគ្រប់រូប សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដូចជាអ្វីដែលយើងទាំងអស់គ្នា កំពុងរួមគ្នាធ្វើ និងបានកសាងនៅទីនេះ។
ឯកឧត្តមបន្ថែមទៀតថា ដើម្បីជាការតបស្នងចំពោះទឹកចិត្តដ៏ប្រពៃរបស់អ៊ុំ ពូ មីង សប្បុរសជន សូម ក្មួយៗ សិស្សានុសិស្សដែលកំពុងសិក្សានៅវិទ្យាល័យហ៊ុន សែន កំពង់ចក យើងនេះ គប្បីខិតខំសិក្សា រៀនសូត្រ មានវិន័យសីលធម៌ល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីជាក្តីសង្ឃឹម របស់ប្រទេសជាតិ ជាពិសេស មាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗ និងសូមស្នើដល់ គណៈគ្រប់គ្រងសាលា សិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា ការពារសមិទ្ធផលនេះ ឲ្យបានគង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង ។ ម្យ៉ាងទៀតសមិទ្ធផលនេះ នឹងក្លាយជាកម្លាំងជំរុញឲ្យក្មួយៗ សិស្សានុសិស្សទាំងអស់កាន់តែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏ រឹងមាំសម្រាប់ប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត ។
ជាចុងបញ្ចប់នៃពិធីនេះឯកឧត្តមអភិបាលខេត្តបានឧត្ថម្ភដល់សាលាចំនួន៥លានរៀលនិងអំណោយរបស់សប្បុរសជនសម្រាប់លោកគ្រូអ្នកគ្រូចំនួន៨៨នាក់/ម្នាក់ៗ ទទួលបានថវិកា ២០,០០០រៀល,សិស្សានុសិស្សចំនួន១,១៨២នាក់/ម្នាក់ៗទទួលបានថវិកា៥,០០០រៀល សៀវភៅ២ក្បាល និងប៊ិច២ ដើម។