ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាលើគម្រោងចំណាយបន្ទុកបុគ្គលិកឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែមិថុនា ឆ្នាំ ២០២៥

នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក ណន វ៉ាន់ណេត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្ត្រី០១រូប   បានចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងចំណាយបន្ទុកបុគ្គលិកឆ្នាំ២០២៦ របស់អង្គភាពថ្នាក់មូលដ្ឋាន នៃ កសហវ ក្រោមអធិបតីភាព លោក អ៊ុក សុផា អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. អមដោយលោកប្រធាននាយកដ្ឋានផែនការថវិកាដោយមានការចូលរួមពីតំណាងមន្ទីរ សហវ. រាជធានី ខេត្ត ទាំង ២៥។

កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាពីគម្រោងចំណាយបន្ទុកបុគ្គលិកតាមអង្គភាពថវិកានៃ កសហវ. ដើម្បីបូកសរុបជារួមនៅក្នុងគម្រោងថវិកាឆ្នាំ២០២៦ របស់ កសហវ.។

ព័ត៌មានទាក់ទង