កិច្ចប្រជុំគណ:កម្មាធិការលទ្ធកម្ម ដើម្បីបើកសំណើឯកសារដេញថ្លៃ គម្រោង ការងារជួសជុលផ្លូវបេតុងអាមេ និងគម្រោងការងារជួសជុលផ្លូវក្រាលគ្រួសធម្មជាតិ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង
បាត់ដំបង, នាព្រឹកថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ លោក យក់ រិទិ្ធយ៉ា ប្រធានការិយាល័យលទ្ធកម្មសាធារណ: ព្រមទាំងមន្រ្តីជំនាញ ការិយាល័យលទ្ធកម្មសាធារណ: នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំគណ:កម្មាធិការលទ្ធកម្ម ដើម្បីបើកសំណើឯកសារដេញថ្លៃ គម្រោង ការងារជួសជុលផ្លូវបេតុងអាមេ និងគម្រោងការងារជួសជុលផ្លូវក្រាលគ្រួសធម្មជាតិ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។ អង្គប្រជុំបានចប់សព្វគ្រប់នៅ វេលាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ ឯកភាព សាមគ្គីភាព និងយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ ។
ព័ត៌មានទាក់ទង