កិច្ចប្រជុំការគ្រប់គ្រងសំណល់រឹង និងដំណើរការនៃការសាកល្បង លើទីលានចាក់សំរាមជាក់ស្តែង នៅទីលានចាក់សំរាមថ្មី ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
បាត់ដំបង, នាថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣, លោក ឆឹង បូរិន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំការគ្រប់គ្រងសំណល់រឹង និងដំណើរការនៃការសាកល្បង លើទីលានចាក់សំរាមជាក់ស្តែង នៅទីលានចាក់សំរាមថ្មី ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ។ កិច្ចប្រជុំនេះដែរ មានការចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីពិនិត្យលើការគ្រប់គ្រងសំណល់រឹង និងដំណើរការនៃការសាកល្បង លើទីលានចាក់សំរាមនៅទីតាំងថ្មីផងដែរ ។
ព័ត៌មានទាក់ទង