ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ២ខ្នង ១២បន្ទប់ និងសមិទ្ធផលនានានៃសាលាបឋមសិក្សាឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ
អ្នកនិពន្ធ: ទៀង ចំណាន
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកក្កដា ឆ្នាំ ២០២៣

បាត់ដំបង, នារសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែ កក្ដដា ឆ្នាំ ២០២៣, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ២ខ្នង ១២បន្ទប់ និងសមិទ្ធផលនានានៃសាលាបឋមសិក្សាឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ, ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង លោកអភិបាលរងខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ ជាលទ្ធផល លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលស្រុកបាណន់ បានធ្វើរបាយការណ៍ឱ្យដឹងថា អគារសិក្សាថ្មីដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានដំណើរការសាងសង់ កាលពីខែកក្កដា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់កាលពីអំឡុងពាក់កណ្ដាល ឆ្នាំ២០២៣នេះ ដោយចំណាយថវិកាសាងសង់អស់ប្រមាណ ១៦ម៉ឺន  ២ពាន់ដុល្លារសហរដ្ឋអាមេរិក ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា តាមរយៈសម្ដេចក្រឡាហោម ស  ខេង  និងក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ។

ព័ត៌មានទាក់ទង