នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង, នៅសណ្ឋាគារ
Raffle Le Royal, លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពី “របាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈ (Public Finance Review Report) ។
ពិធីនេះមានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ដោយលោកស្រី Maryam Salim, នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា (country manager) និងថ្លែងសុន្ទរកថាបើកដោយឯកឧត្តម រស់
សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការនៃអ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម
លោកជំទាវ ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អង្គភាពក្រោមឱវាទ កសហវ. , លោក លោកស្រី ប្រធាន
និងជាតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, និងបណ្ដាដៃគូអភិវឌ្ឍន៍។