ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃ និងប្រគល់ ទទួល ចំនួន ២គម្រោង រួមមាន គម្រោងស្ដារ និងជួសជុល លូជ្រុងរំដោះទឹកប្រវែង ១.២៣៤ម និងជួសជុលផ្លូវបេតុង ទំហំ ៥៧៤ ម៉ែត្រការ៉េ (10×9,5×0,15 និង60×8×0,15) និងជាក់ស្លាក ព័ត៍មានគម្រោង ០១កន្លែង ក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
អ្នកនិពន្ធ: ទៀង ចំណាន
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែកក្កដា ឆ្នាំ ២០២៣

បាត់ដំបង, នាព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ លោក យក់ រិទិ្ធយ៉ា ប្រធានការិយាល័យលទ្ធកម្មសាធារណ: ព្រមទាំងមន្រ្តីជំនាញ ការិយាល័យលទ្ធកម្មសាធារណ: នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃ និងប្រគល់ ទទួល ចំនួន ២គម្រោង រួមមាន៖
១-គម្រោងស្ដារ និងជួសជុល លូជ្រុងរំដោះទឹកប្រវែង ១.២៣៤ម
២-ជួសជុលផ្លូវបេតុង ទំហំ ៥៧៤ ម៉ែត្រការ៉េ (10×9,5×0,15 និង60×8×0,15) និងជាក់ស្លាក ព័ត៍មានគម្រោង ០១កន្លែង ក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ អង្គប្រជុំបានចប់សព្វគ្រប់នៅ វេលាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ ឯកភាព សាមគ្គីភាព និងយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ ។

ព័ត៌មានទាក់ទង