ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ស្ដីពីការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកទេសព័ត៌មាន "SARMIS" ដល់រដ្ឋបាលឃុំ សង្កាត់ ជុំវិញខេត្តបាត់ដំបង (វគ្គ២)
អ្នកនិពន្ធ: ទៀង ចំណាន
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ ២០២៣

បាត់ដំបង, នារសៀលថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ស្ដីពីការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកទេសព័ត៌មាន "SARMIS" ដល់រដ្ឋបាលឃុំ សង្កាត់ ជុំវិញខេត្តបាត់ដំបង (វគ្គ២) នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង ។ ដែលមានការរៀបចំ និងបើកវគ្គបណ្ដុះបណ្ដាលដោយ លោក សែ សារ៉ាន់ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, លោក មាស សុខសុដម មន្រ្តី ការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងជាគ្រូបង្គោលផងដែរ ព្រមទាំងមន្រ្តី នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីតំណាងឃុំ សង្កាត់ចំនួន ៣២ ឃុំសង្កាត់ ក្នុងខេត្តបាត់ដំបងរួមមាន ៖

-ឃុំរស្មីសង្ហារ -ឃុំស្តៅ -ឃុំត្រែង -ឃុំអណ្តើកហែប

-ឃុំផ្លូវមាស -ឃុំសំឡូត -ឃុំកំពង់ល្ពៅ -ឃុំអូរសំរិល

-ឃុំតាតោក -ឃុំតាសាញ -ឃុំស៊ុង -ឃុំមានជ័យ

-ឃុំកន្ទឺ១ -ឃុំឈើទាល -ឃុំបាយដំរាំ -ឃុំកន្ទឺ២

-ឃុំចែងមានជ័យ -ឃុំភ្នំសំពៅ -ឃុំស្នឺង -ឃុំតាគ្រាម

-ឃុំស្តុកប្រវឹក -ឃុំព្រៃត្រឡាច -ឃុំព្រែកជីក -ឃុំបាសាក់

-ឃុំមុខរាហ៍ -ឃុំព្រែកហ្លួង -ឃុំព្រែកខ្ពប -ឃុំសំរោងក្នុង

-ឃុំព្រែកនរិន្ទ -ឃុំពាមឯក -ឃុំព្រៃចាស់ -ឃុំកោះជីវាំង

ក្នុងចំនោមឃុំសង្កាត់សរុប ចំនួន ១០៣ ចូលរួមផងដែរ សរុប ៦៥ នាក់ ។ កិច្ចប្រជុំផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល គឺផ្ដោតទៅលើការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកទេសព័ត៌មាន "SARMIS" ដល់រដ្ឋបាលឃុំ សង្កាត់ ជុំវិញខេត្តបាត់ដំបងអង្គប្រជុំបានចប់សព្វគ្រប់នៅ វេលាថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ ឯកភាព សាមគ្គីភាព និងយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ ។

ព័ត៌មានទាក់ទង