ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំរួម ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធ VIDEO CONFERENCE ZOOM
អ្នកនិពន្ធ: ទៀង ចំណាន
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ ២០២៣

បាត់ដំបង, នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣, លោក ស៊ឺ សំណាង អនុប្រធានមន្ទីរ, មន្រ្តីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំ និងចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំរួម ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធ VIDEO CONFERENCE ZOOM នៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត (ដែលមានរយ:ពេល ពីរថ្ងៃ គឺថ្ងៃទី៤ និងទី៥) ។ សិក្ខាសាលានេះដែរ ប្រព្រឹត្តិទៅក្នុងគោលបំណងដើម្បី ពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំរួម ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ។ សិក្ខាសាលានេះ មានការចូលរួមពី លោក លោកស្រី ដែលជាតំណាងមកពីមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ។ សិក្ខាសាលាបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងសម្រេចបានលទ្ធផលផ្លែផ្កា តាមការគ្រោងទុក៕

ព័ត៌មានទាក់ទង