ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈកម្ពុជា ក្នុងគោលបំណងពិភាក្សាប្រមូលធាតុចូលបន្ថែម និងធានាបាននូវសង្គតិភាពពេញលេញ និងភាពគ្រប់ជ្រុងជ្រោយ នៃរបាយការណ៍ត្រួតពិនិត្យ និងជាធាតុចូលដ៏សំខាន់សម្រាប់របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ និងបញ្ចូលក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: ទៀង ចំណាន
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ ២០២៣

ភ្នំពេញ, នាថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួម សិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈកម្ពុជា ក្នុងគោលបំណងពិភាក្សាប្រមូលធាតុចូលបន្ថែម  និងធានាបាននូវសង្គតិភាពពេញលេញ និងភាពគ្រប់ជ្រុងជ្រោយ នៃរបាយការណ៍ត្រួតពិនិត្យ និងជាធាតុចូលដ៏សំខាន់សម្រាប់របាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ និងបញ្ចូលក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ កិច្ចប្រជុំនេះប្រព្រឹត្តនៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ,  ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. ដោយមានសហការជាមួយធនាគារពិភពលោកផងដែរ ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត, ក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ ២២៣ រូប ។

ព័ត៌មានទាក់ទង